«សំបូរព្រៃគុក» ​ជាឈ្មោះ​កាត់​បារាំង?

ខ្យង-Khcang

កំណែសម្រួល​ឈ្មោះ​ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧៖

ខ្ញុំយល់ស្របតាមការពន្យល់របស់បង ហេង សុផាឌី តាមរយៈ​យោបល់នៅលើ facebook post របស់បង​ ញឹម សុធាវិន នៅថ្ងៃនេះ​ថា​៖ “ខ្ញុំសូមចូលរួមយោបល់ខ្លះក្នុងនាមបុគ្គលមួយរូបដែលបានចូលក្នុងកិច្ចការ​សរសេរ ឯកសាររម​ណីយដ្ឋានប្រាសាទសំបូរព្រៃគុក​​ សុំចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។​ ការដែលសម្រេចសរសេរពាក្យសំបូរ មិនសរសេរ សម្បូណ៌​ ព្រោះយកតាមឈ្មោះដែលប្រើជាផ្លូវការក្នុងវិស័យរដ្ឋបាល ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។​ ដូច្នេះហើយទើបក្រុមការងារយល់ថាត្រូវសរសេរឲ្យត្រូវតាមពាក្យដែលប្រើក្នុងវិស័យរដ្ឋបាលជាផ្លូវការរួចទៅហើយ បើទោះជាដឹងថាពាក្យនោះពុំត្រឹមត្រូវតាមក្បួនច្បាប់វេយ្យាករណ៍ខ្មែរក៏ដោយចុះ។​ ម្យ៉ាងទៀតគិតថា ការដែលប្រើពាក្យថ្មីនាំឲ្យច្របូកច្របល់។

ដូច្នេះខ្ញុំសូមកែសម្រួលឈ្មោះក្នុងអត្ថបទនេះ​ពី «សម្បូរ» មក​ជា «សំបូរ» វិញ។ ម្យ៉ាងទៀតនៅ​ពេល​សរសេរ​អត្ថបទនេះ ​ខ្ញុំ​គិត​តែ​តាម​វចនានុក្រម​មិនបាន​គិតទៅ​លើការសរសេរ​ជាឡាតាំងរបស់អ្នកស្រាវជ្រាវបារាំង​ដូច​ជាគ្រូសំស្ក្រឹត​លោក ល្វី ហ្វីណូត៍ និងលោក ប៉ាម៉ង់ទីយេ ដែលសរសេរជា Sambór (m=ម, ó=ូ) «សម្បូរ» នៅឆ្នាំ១៩១២ Saṃbór (ṃ=ំ, ó=ូ) «សំបូរ» នៅឆ្នាំក្រោយៗមក។ ខ្ញុំក៏ត្រលប់ទៅមើល​វចនានុក្រម ខ្មែរ-បារាំង របស់លោក អាយម៉ូនីញេ និងលោក សឺង ដៀប (បោះពុម្ពឆ្នាំ១៨៧៨) និង​របស់លោក ហ្សង់-បាប្ទិស្ត ប៊ែរណា (បោះពុម្ពឆ្នាំ១៩០២) ម្តងទៀត​ ឃើញថា​អ្នកទាំងបីសុទ្ធតែសរសេរ «សំបូរ» ជាព្យាង្គរាយ (សូមមើលរូបខាងក្រោម)។ នេះប្រហែល​ជាទម្រង់ដែលគេនិយម​សរសេរនៅជំនាន់នោះ ដូច្នេះគួរសរសេរឈ្មោះ​ជា «សំបូរ» ពុំមែន «សម្បូរ» ឡើយ។ យ៉ាងណាក៏ដោយ ខ្មែរ​សរសេរ​ព្យាង្គរាយ​និង​តម្រួត​ឆ្លាស់គ្នាយូរយារ​ហើយ ឲ្យថា​ត្រូវឬខុស​នោះក៏ពុំបាន​ដូចគ្នា គ្រាន់តែដើម្បីសម្រួល​ការសរសេរផង​និង​ចំណាំផង យើង​តោង​ប្រើ​ទម្រង់តែមួយ​ឲ្យ​ស៊ីគ្នា​ហើយ​ឲ្យកំណត់ចំណាំមួយថា​អាចសរសេរជាទម្រង់មួយទៀតបាន​ជាការស្រេចហើយ។ ក្នុងអត្ថបទខាងក្រោម​ ខ្ញុំរក្សាទម្រង់ «សម្បូរ» តាមវចនានុក្រម​កាលណា​ខ្ញុំឲ្យជាអត្ថន័យ​ឬយោងពីឯកសារគេដែលប្រើទម្រង់នេះ តែ​ខ្ញុំប្រើ «សំបូរ» ជាឈ្មោះ​ប្រាសាទ​និងភូមិ​ដូច្នេះវិញ។

dico វចនានុក្រមខ្មែរ-បារាំង ដែលបោះពុម្ពមុន​វចនានុក្រមខ្មែរ

អត្ថបទ

មកទល់​ឥឡូវនេះ មាន​ការ​ពន្យល់បកស្រាយ​ច្រើនបែបយ៉ាងចំពោះអត្ថន័យរបស់ឈ្មោះ «សំបូរព្រៃគុក» ដូចជា​ឯកសារ​ចុះបញ្ជីបេតិកភណ្ឌពិភពលោក​ប្រែជាអង់គ្លេស​ថា “the temple in the richness of the forest” «ប្រាសាទនៅ​ក្នុងព្រៃ​ដ៏សម្បូរ?»។ លោក​ មីសែល​ ត្រាណេ​ ធ្លាប់ពន្យល់​យ៉ាងខ្លីថាវា​ផ្សំដោយពាក្យបី​គឺ «​សម្បូរ» ជា​ឈ្មោះ​របស់​ភូមិ​មួយ​នៅ​ជិត​ក្រុម​ប្រាសាទ​, «​ព្រៃ​»​ សំដៅ​ព្រៃឈើ, និង «​គុក (Kuk)» ជា​ពាក្យ​ខ្មែរហៅ «ប្រាសាទ​»។ សរុបមក«​សម្បូរ​ព្រៃ​គុក​»​មាន​ន័យ​ថា «​ព្រៃស្តុក​ដោយ​គុក ឬ​ប្រាង្គ​ប្រាសាទ​» (La foret aux tours)។ យ៉ាងណា​ក៏យើងឃើញនៅមាន​ការបកស្រាយ​ខុសៗគ្នាចំពោះឈ្មោះនេះ ពិសេស​ក្នុង​រយៈពេលដែល​ «សម្បូរព្រៃគុក» ក្លាយជា​បេតិកភណ្ឌពិភពលោក។ ក្នុង​សំណេរ​នេះ​ ខ្ញុំ​រពឹង​ថា​ការបកស្រាយ​ផ្សេងៗ​ពី​ឈ្មោះ«​សំបូរ​ព្រៃគុក»​នឹង​បញ្ចប់ត្រឹម​នេះដើម្បី​យើងអាច​​ងាកទៅរក​ប្រធានបទផ្សេងទៀត។

ខ្ញុំបាន​បកស្រាយពី​ «គុក» និង «គុហ៍» ​នៅ​ប្លុក​មុនរួចហើយ នៅទីនេះ​ខ្ញុំ​សុំបកស្រាយ​លើ​ការណ៍​ដែល​នាំឲ្យ​ពិបាកប្រែ​និង​ពន្យល់ពាក្យ «សំបូរព្រៃគុក»។ ជាទូទៅ​ប្រាសាទ​ខ្មែរ​មួយ​ចំនួន​មានឈ្មោះដូច​ជា «ព្រៃគុក» «ព្រៃប្រាសាទ» ឬ «ព្រៃក្តី» ដែល​មានន័យជារួម​ថា «​ព្រៃរបស់ប្រាសាទ» ឬ «ព្រៃដែលមាន​ប្រាសាទ» ពោល​គឺសំដៅ​ទៅ«​ដី​ព្រៃ​​»​ដែល​​មានប្រាសាទ​ក្នុងនោះ ពុំមែន​សំដៅ​ទៅ​លើ​ឈ្មោះប្រាសាទផ្ទាល់ឡើយ (ត្រង់នេះ​សូម​មិត្ត​អ្នកអាន​មើល​អត្ថបទ​របស់​អ្នកគ្រូពៅ សាវរស ដែល​ខ្ញុំ​ប្រែសម្រួល​មួយវគ្គខ្លីជាខ្មែរ​នៅ​ខាងចុង​ប្លុកអំពី​គុក)។…

View original post 861 more words

ដាន់បូ​ផឹកកាហ្វេ


ដាន់បូ៖​ ស្អីគេ! ផឹកកាហ្វេទាំងល្ងាចទៀតហើយ! 

ខ្ញុំ៖​ បើផឹកវាយ៉ាងម៉េច! 

ដាន់បូ៖ សន្សំលុយខ្លះទៅល្បង! ទុកនាំខ្ញុំដើរលេង​ អោយមុខខ្ញុំស្រស់ស្រាយខ្លះ​។ ខ្ញុំក៏ចង់ញញឹម​ ចង់សប្បាយចិត្តខ្លះដែរ។ មិនចង់អោយគេហៅអាមុខងាប់រហូតទេ។ 

ខ្ញុំ៖​ ឯងដឹងខ្លួនថាមុខងាប់ដែរ​។ រៀនញញឹមខ្លះទៅអាក្អូនឯង។ យើងដឹងថាយើងមិនសូវរួសរាយ​ តែក៏យើងញញឹមបានខ្លះៗដែរ។

ដាន់បូ៖​ បានហើយល្បង​ ផឹកកាហ្វេហើយធ្វើការទៅ។ កុំធ្វើជាមនុស្សប្រយោជន៍​ ខ្ជះខ្ជាយពេលវេលាចោលឥតអំពើ! ប្រយ័ត្នក្លាយជាមនុស្សចោលម្សៀត។ 

ខ្ញុំ៖​ យី! មើលវាថាអោយឯង។ បានហើយ! ទៅរៀនញញឹមទៅ​ យើងធ្វើការ៕

A letter of a never get back

(Without editing, I hate to re-read and edite it again)

Dear, 

I marked my calendar on 15th of April, that I think it is my last chance to see and send you off to U.K. However, I believed that you will not be happy by seeing me and you already had your what you called Mr. Right to send you off. And I don’t want to shed tear in front of you and I don’t want your new relationship be interrupted by my present of your past. I really hate to see you with him, but he makes you more happy than me. I hate to see you with him but, he maybe could bring you on holiday to place where you want. I hate to see you with him, but may be he already had what you want and I am just at the starting point to building it. And I believe that your Mr. Right will help you to heal your headache and improve your dark moods. 

You have not told me the reasons and I am still waiting for the answer that you left me. And you are the only that made me question that were I that worthless? Have you seen my effort? Or may he proposed you first and what you said and promised is just a way of diplomatic that u didn’t want me to be upset. 

And I deserved all of it and I knew my weakness that i were unable to make stay with me. It is all painful lessons and it taught me a lot towards relationship. ” Feeling is Feeling “. And you told me that ” You cannot force your feeling to have feeling on me even we had been hang out quite often for a whole year “.

I really appreciated the time we had spent together. But we will never get back together again. You are now with your Mr. Right. And I am now building my ground.

“Don’t hate me, if I miss you sometimes”.

I hope your Mr. Right text you”Good morning, and Good Night, ah oun Gee” like I did for whole year. 

Wish you and your new journey very best of luck. 🙂

From your stranger,

Vion

ការគិតរបស់អ្នកគឺជាអារម្មណ៍របស់អ្នក (ចាប់ផ្តើមនិយាយអំពីជំងឺបាក់ទឹកចិត្ត) (អត្ថបទទី១)

 

depression-quotes-goodreads.jpgខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏ធ្លាប់មានការបាក់ទឹកចិត្ត ភាពសោកសៅ អារម្មណ៍មិនល្អ ការប្រែប្រួលទៅជាសោកសៅភ្លាម ឆាប់ខឹងជាដើម។ សម្រាប់អ្នកខ្លះដែលធ្លាប់មានអារម្មណ៍បែបនេះក៏ឆាប់ជាសះស្បើយ។ អ្នកខ្លះទៀតបានលាក់អារម្មណ៍នេះ ដោយមិននិយាយប្រាប់អ្នកទាំងអស់អស់រយៈពេលរាប់ឆ្នាំ ដោយទ្រាំរស់នៅទាំងភាពអស់សង្ឃឹម ដោយមិនហ៊ាននិយាយចេញមកក្រៅ នឹងមានទស្សនៈជាទូទៅថាការដែលនិយាយ ធ្វើការប្រឹក្សាលអំពីការបាក់ទឹកចិត្តធ្វើអោយបុគ្គគលមានភាពទន់ខ្សោយ។ ប៉ុន្តែភ្លេចគិតថា បុគ្គលដែលបានបាក់ទឹកចិត្តបានខិតខំជំនះរាប់ឆ្នាំ ដើម្បីរស់នៅដូចមនុស្សធម្មតា។ ដែលជាទូទៅមនុស្សធម្មតាមិនអាចទាំងដោះស្រាយបញ្ហាទាំងនោះ។

ជំងឺបាក់ទឹកនេះជាស្រមោលអន្ទងរាប់សិបឆ្នាំប្រសិនបើមិនមានការព្យាបាលមួយដ៏ត្រឹមត្រូវ។ អ្នកដែលកើតជំងឺបាក់ទឹកចិត្តនេះហាក់បីដូចជាមានពពកខ្មៅអណ្តែតតាមខ្លួនជានិច្ចដែលមិនបុគ្គលនោះបានមើលឃើញនៅអ្វីដែលហៅថាសុភមង្គល អ្វីដែលជាភាពរីករាយ។ អ្វីៗគ្រប់យ៉ាងប្រៀបដូចជាពពកខ្មៅងងឹងពេញមួយជីវិត។

ខ្ញុំក៏ពិបាកប៉ាន់ស្មានថាខ្លួនខ្ញុំមានជំងឺបាក់ទឹកដែររហូតដល់ខ្ញុំបានទិញសៀវភៅមួយក្បាលមកមើល និងក៏បានធ្វើការសាកល្បងឆ្លើយសំនួរពីរោគសញ្ញានៃការបាក់ទឹកចិត្ត។ ជាលទ្ធផលខ្ញុំមានជំងឺបាក់ទឹកចិត្តកម្រិតមធ្យម។ ដែលជាទូទៅអ្នកដែលនៅជុំវិញខ្លួនខ្ញុំដូចជាមិត្តខ្ញុំ និងប្អូនរបស់ខ្ញុំ មើលមកដូចជា មនុស្សធម្មតា។ ប៉ុន្តែខ្ញុំក៏ធ្លាប់ប្រាប់ពួកគេពីរោគសញ្ញារបស់ខ្ញុំដែរតែពួកគេមិនជឿខ្ញុំ។

អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាតើមានរោគសញ្ញាអ្វីខ្លះ និងមានកត្តាអ្វីខ្លះដែលធ្វើអោយអ្នកកើតជំងឺបាក់ទឹកចិត្ត?រោគសញ្ញាតសំខាន់ៗដែលខ្ញុំបានកត់សម្គាល់ដែលធ្លាប់បានកើតមកលើរូបខ្ញុំ និងរោគសញ្ញាខ្លះទៀតដូចជា អង្គុយស្ងៀម ឫក៏មិនធ្វើអ្វីទាំងអស់តែមានអារម្មណ៍អស់កម្លាំង គិតច្រើន(ភាគច្រើនអវិជ្ជមាន) មានការបរាជ័យផ្នែកផ្លូវចិត្ត អវិជ្ជមាននិយម នឹងតែងតែគិតថាខ្លួនជាមនុស្សគ្មានតម្លៃ។

ខ្ញុំមិនគិតថាអ្នកទាំងអស់គ្នាជួបជំងឺបាក់ សង្ឃឹមថានឹងមិនមានពពកខ្មៅតាមលងបន្លាចរហូតទៅចុះ។ ប៉ុន្តែសម្រាប់អ្នកដែលកើតហើយ អ្នកមិនមែនជាមនុស្សតែម្នាក់ដែលកើតជំងឺនេះដែរ។ គ្រាន់តែអ្នកដែលមានជំងឺបាក់ទឹកចិត្តភាគច្រើន ពាក់ស្នាមញញឺមក្លែងក្លាយនៅលើមុខរបស់ពួកគេ។ នៅពេលដែលពួកគេត្រលបមកដល់ផ្ទះភ្លាមស្នាមញញឺមទាំងដែលនៅលើមុខទាំងនោះរលាយបាត់អស់រលីង។

ប៉ុន្តែដំណោះស្រាយពិតជាមាននៅពេលដែលយើងចាប់ផ្តើមនិយាយអំពីវា។ សូមចាប់ផ្តើមនិយាយពីជំងឺបាក់ទឹកចិត្ត!

10 Things People Don’t Realize You’re Doing Because You’re Scared To Love

I reblogged this article, because i feel so related by hoping i will get rid off these negative feelings.

1. You push people away. You always push people away, you let them in just enough then when you feel things getting too real and too close you start to push them away. You start to find their flaws and you capitalize on them in your head.

2. You say no. You say no to dates or you say yes then secretly hope they cancel, and if they don’t you will. You don’t want to put yourself in a position where you could make a fool out of yourself because you really don’t like putting your heart out there.

3. You think you’re unlovable. You convince yourself there is no way anyone could like you and that if they do it’s probably only for a certain amount of time before they find out your flaws and leave.

4. You make excuses for why you can’t do things. You always have excuses ready, maybe it’s that he’s too short or he’s too skinny or any absolutely ridiculous line that you constantly tell yourself. You find things that are totally fine then convince yourself there’s something wrong with them because that way you can just forget about them and you don’t have to be the one who is getting their heart broken.

5. You talk yourself down. You don’t give yourself the credit you should because you really just don’t want the attention. You just want to keep to yourself so that no one can really get to know you because that way it hopefully won’t hurt as bad when they walk away.

6. You shut off your heart. Even if the right person is standing in front of you, you will convince yourself there is something wrong with them or you will convince them there’s something wrong with you.

7. You turn into someone you’re not. You say you like things you hate; you say you hate things you love. You get all jumbled up and you start to even confuse yourself because you lose yourself in the person. You start to turn into a person you don’t like because you don’t know how else to handle the situation, which ultimately leads you to drive them away.

8. You use Tinder or other online dating sites. When you’re online “dating” you’re not really putting your heart out there, you’re hiding behind your phone screen in the comfort of your own home without being face to face with a person. It makes you feel safer, but you still like the attention.

9. You pretend you’re not vulnerable. Vulnerability is a strength, but you cover it up when you’re in a situation where someone could possibly like you. You pretend you’re strong and cold, you pretend to be the ‘cool girl’ because you think they won’t like you for you. But you’re wrong, you’re just scared to open your heart and let them fall in love with the real you because that would make things complicated.

10. You make up a lot of scenarios in your head. You’re scared of new love, but you still envision it. There are times you plan out conversations in your head, you convince yourself you’re in love with a stranger and you imagine the place you might meet your soulmate. It messes with your mind which ultimately makes you believe that none of it is realistic and you’re life will never be like you make it out to be in your head.

Cr: HeartCatalog

ការជិះកង់ផ្លូវឆ្ងាយលើកទី២ (ភ្នំពេញ – គិរីរម្យ)

“ជិវិតប្រៀបដូចទៅនឹងការជិះកង់។ ដើម្បីរក្សាបានតុល្យភាព និងលំនឹង អ្នកត្រូវតែជិះទៅមុខ”  Albert Einsteine

ពេលដែលឡើងបានប្រមាណ៥គីឡូម៉ែត្រពីជើងភ្នំ
ពេលដែលឡើងបានប្រមាណ៥គីឡូម៉ែត្រពីជើងភ្នំ

ខ្ញុំគិតថាប្រហែលនេះជាការសម្រេចចិត្តភ្លាមៗដោយគ្មានផែនការទុកមុន។ កាលពីដើមខែតុលា ខ្ញុំ និងមិត្តភកិ្តទើបតែជិះកង់ចំងាយផ្លូវប្រមាណជិត២០០ពីភ្នពេញទៅកំពត។ ការជិះចំងាយផ្លូវជិត២០០គីឡូគឺជាងចំងាយផ្លូវដែលឆ្ងាយបំផុតនៃការជិះកង់ក្នុងរយៈពេល៤ខែចុងក្រោយ និងក៏ជាសាកល្បងកំលាំងផងដែរ។ ដូចអ្វីដែលបានគិត ក្នុងការជិះរយៈពេល២០០គីឡូរម៉ែត្រមុននោះ បានធ្វើអោយខ្ញុំមានអារម្មណ៍ថាសាច់ដុំភ្លៅរបសខ្ញុំទាំងពីររហែកដាច់ដុំៗ។ ចំណែកគូទវិញគឺឈឺប៉ះលែងបានរយៈពេលពីរបីថ្ងៃ។ ជើងទាំងពីរដើរលែងចង់នឹង។ ប៉ុន្តែអ្វីជម្រុញអោយយើងទៅមុខរហូត នោះគឺការទៅជិះកង់ទៅដល់ខេត្តកំពត។

ចំនែកឯចុងអាទិត្យទី៤នៃខែតុលាដដែលបន្ទាប់ពីខ្ញុំមកពីបំពេញការងារនៅម៉ាកាវប្រទេសចិន ជិតមួយអាទិត្រ ខ្ញុំ និងមិត្តជិះកង់ដដែលក៏សម្រេចចិត្តនាំគ្នាជិះកង់ទៅគិរីរម្យ ដែលមានចំងាយប្រមាណជាង១០០គីឡូម៉ែត្រ ហើយត្រលប់មកវិញក្នុងថ្ងៃតែមួយ។ ដំបូងឡើយខ្ញុំនឹងមិត្រភ័ក្តិមានការរារែកចិត្ត ប៉ុន្តែយប់ថ្ងៃសុក្រយើងក៏សម្រេចថាទៅ និងត្រលប់មកវិញពេលល្ងាច។

ព្រឹកថ្ងៃសៅរ៍ ខ្ញុំ និងមិត្តខ្ញុំបានសម្រេចជួបគ្នានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញវេលាម៉ោង៥កន្លះព្រឹកដើម្បីជិះទៅគិររីរម្យគោលដៅដែលយើងបានកំនត់។

ដូចដែលបានកំនត់យើងក៏បានចាកចេញពីគោលដៅនៅ៥កន្លះព្រឹកដូចដែលបានកំនត់។ យើងសម្រេចជិះតាមផ្លូវជាតិលេខ៤ ដែលជាផ្លូវដ៏សំខាន់ក្នងការចរាណ៍ទាំងទំនិញ និងមនុស្ស។ ចំនែកឯកង់របស់យើងដែលកំពុងជិះតាមផ្លូវជាតិហ្នឹងប្រៀបចង្រិតតូចមួយនៅលើផ្លូវ ដែលយើងត្រូវប្រយ័ត្នអោយមែនទែនក្នុងការជិះកង់ ខណៈដែលរថយន្តដឹកទំនិញ ឡានកុងទឺន័រ ឡានក្រុង ឡានទេសចរណ៍កំពុងធ្វើចរារណ៍យ៉ាងមមាញឹកឡើងផ្លូវ។

ការជិះកង់តាមផ្លូវជាតិលេខបួនមិនបានធ្វើអោយអារម្មណ៍របស់ខ្ញុំស្រស់ស្រាយឡើយ។ ទីមួយ ដោយសារតាំងតែពីចេញដំនើររហូតដល់ច្រកចូលឡើងទៅគីរីរម្យសុទ្ធតំបន់រោងចក្រកាត់ដេរ និងតំបន់សេដ្ឋកិច្ចពិសេស ដែលធ្វើអោយយើងធុញថប់និងទិដ្ឋិភាពតាមដងផ្លូវ ដែលយើងរំពឹងទិដ្ឋភាពតាមដងផ្លូវមានពណ៌បៃតង ខណៈវាលស្រែ ពណ៌បៃតងមានដែលមានម្តុំៗតែប៉ុណ្ណោះ។ប៉ុន្តែម្តងម្កាលខ្ញុំក៏ឃើញក្មេងៗពីរបីអ្នកនាំគ្នាស្ទូចត្រី ក្នុងលក្ខណៈយ៉ាងស្ងៀមស្ងាត់។

ទីពីរគឺថាមានឡានធំៗច្រើនចរាចរណ៍លើផ្លូវនេះក្នុងល្បឿនលឿនដែលអាចធ្វើអោយមានគ្រោះថ្នាក់ពេលកំពុងធ្វើដំនើរ។ ជូនកាលឡាកុងតឺន័រទាំងនោះជៀសពីយើងត្រឹមតែមួយម៉ែត្រតែប៉ុននោះ។

ទីបី យើងត្រូវស្រូបយកឧស្ម័នពុលទាំងនោះពេញៗសួត។ ពេលពួកខ្ញុំកំពុងជិះកង់ទាំងសួត ទាំងបេះដូងត្រូវធ្វើការខ្លាំងជាងធម្មតា និងត្រូវការអុកស៊ីសែនច្រើនជាងធម្មតា។ ប៉ុន្តែសារធាតុពុល ទាំងនោះត្រូវខ្ញុំស្រូបយកច្រើនជាងគេហើយមើល ហើយបន្ទាប់ពីកម្មករដែលជិះឡានប្រជ្រៀតគ្នាយ៉ាងណែនណាំតាន់តាប់ ទៅពីព្រោះមានតែខ្ញុំ និងមិត្តខ្ញុំដែលត្រូវការខ្យល់ដកចូលច្រើនជាងគេ ខណគេជិះឡានដែលកំពុងសោយសុខជាមួយម៉ាស៊ីនត្រជាក់។

ខ្ញុំត្រូវទ្រាំជាមួយស្ថានភាពដែលស្រូបយកតែឧស្ម័នរហូតទាល់តែជិតដល់ច្រកចូលទៅគិរីរម្យដែលអាចថាជាឋានសួគ៌ធម្មជាតិដែលសម្បួរដើមស្រល់ និងព្រៃឈើ ទឹកធ្លាក់។

ខ្ញុំបានជិះទៅដល់ដល់ត្បែងត្រយឹងដែលជាកន្លែងផ្លូវបំបែកពីផ្លូវជាតិលេខ៤ ដើម្បីឡើងទៅកាន់គិរីរម្យ នៅម៉ោង១០ ប៉ុន្តែអ្វីដែលហួសចិត្តគឺសម្រាមនៅពាសពេញជាពិសេសចំផ្លាកចូលតែម្តង ហើយធំក្លិនស្អុយ។ បើសិនជាយើង ជិះមិនចាប់អារម្មណ៍មើលផ្លាកនោះទេ យើងអាចច្រលំជាកន្លែង ចាក់សម្រាម។ រយៈចំងាយ៨០គីឡួដំបូងនេះអ្វីខ្ញុំដូចជាមានអារម្មណ៍ខ្វះអ្វីម្យ៉ាង ខុសប្លែកពីកាល ជិះលើកទីមួយទៅកំពត។ អារម្មណ៍នោះគឺខ្វះពាក្យស្វាគមន៍ “Hello, hi” និងស្នាមញញឹមដោយបរិសុទ្ធ ពីក្មេងៗតាមដងផ្លូវ។ ពាក្យទាំងនេះហើយដែលបានធ្វើអោយខ្ញុំញញឺមពេលកំពុងជិះតាមផ្លូវ និងជម្រុញអោយជិះទៅមុខបន្តទៀត។

ផ្លូវបំបែកចេញពីផ្លូវជាតិលេខ៤ ទៅកាន់ឧទ្យានជាតិ សុរាម្រឹត កុសមៈ គិរិរម្យ ដែលមានសម្រាមយ៉ាងច្រើននៅច្រកចូលមួយនេះ។ ខំប្រឹងញញឺមទាំងធុំក្លិនសម្រាម
ផ្លូវបំបែកចេញពីផ្លូវជាតិលេខ៤ ទៅកាន់ឧទ្យានជាតិ សុរាម្រឹត កុសមៈ គិរិរម្យ ដែលមានសម្រាមយ៉ាងច្រើននៅច្រកចូលមួយនេះ។ ខំប្រឹងញញឺមទាំងធុំក្លិនសម្រាម

អ្វីដែលខ្ញុំកត់សម្គាល់ចំពោះការជិះ៨០គីឡូមែត្រដំបូង គឺការជិះរបស់ខ្ញុំ។ ទាំងសាច់ដុំជើង និងសាច់ដុំកំភ្លៅឈប់ក្តៅ និងឈប់ធ្វើអោយខ្ញុំមានអារម្មណ៍ថារហែកសាច់ដុំដែរ។ ទាំងកំលាំង ទាំងល្បឿន មានភាពប្រសើរល្អប្រសើរជាងមុន។ ខ្ញុំគិតថានេះប្រហែលជាមកពីការជិះហាត់ប្រាណប្រមាណ៤០ គីឡូម៉ែត្រជារាងរាល់ពេលខ្ញុំបាក់ទឹកចិត្ត និងគ្មានការលើកទឹកចិត្ត។ ទីពីរអាចមកពីបទពិសោធន៍នៃការជិះជិត២០០គីឡូម៉ែត្រដំបូងរបស់ខ្ញុំ។ មួយវិញទៀតដោយសារតែមេឃនៅព្រឹក និងត្រជាក់ក៏ ជាផ្នែកមួយដែលបានជម្រុញអោយការជិះរបស់ខ្ញុំ។

អូខេ! ឈប់រវើរវាយ! បន្ទាប់ពីទៅដល់ខ្ញុំបានទិញមាន់មួយ២៨០០០រៀល និងតថ្លៃបានហ្រ្វីបាយ បីកញ្ចប់។ ខ្ញុំលែងខ្វល់ខ្វាយរឿងសម្រាមនៅច្រកចូលទៀតហើយ។  តថ្លៃចង់បែកពពុះមាត់។ មាន់ខ្ចប់ ដោយស្លឹកចេកយ៉ាងមានរបៀប! បាយត្រូវបានដាក់ក្នុងកញ្ចប់ផ្លាស្ទឹកពណ៌ស ហើយខ្ញុំក៏អោយ គេច្រក ដាក់ថង់សធំមួយ។ បន្ទាប់អ្នកលក់ក៏ហុចកញ្ចប់មាន់។ ខ្ញុំក៏ហុចលុយអោយ គាត់២៨០០០ ពាន់រៀល។

img_5082

ចំនែកអ្នកដំណើរដែលមកឈប់ទិញម្ហូបសម្រាប់យកទៅបរិភោគនៅខាងកំពូលភ្នំដែរនោះ ពួកគេមើលមុខពួកខ្ញុំដោយឆ្ងល់។ លួចដៀងភ្នែកមើលរហូត ប៉ុន្តែមិនស្តីសួរមួយម៉ាត់ឡើយ។ មានតែអ្នកលក់មាន់់ តែប៉ុននោះដែលនិយាយជាមួយខ្ញុំ។ ប៉ុន្តែអ្នកលក់មាន់មិនខ្ចីខ្វល់អ្វីនោះឡើយក្រៅពីចង់អោយខ្ញុំទិញ មាន់ដុតរបស់ពួកគេ និងត្រីឆ្លូញបំពងដែលដាក់លើថាសបង្អួតអ្នកទិញ។

img_9692

ផ្លូវចូលទៅគីរីរម្យមានប្រវែង២៩គីឡូរមែត្រពីផ្លូវបំបែកត្រំពាំងត្រយឹងទៅរមណីគីរម្យហ្នឹងតែម្តង។ អ្វីដែលរំភើបសម្រាប់៤គីឡូម៉ែត្រដំបូងគឺអស្ចារ្យ។ ខ្ញុំបានទទួលពាកស្វាគមន៍ពីក្មេងតាមផ្លូវ។ ហើយម្តងម្តាលក៏ទទួលបានការស្វាគមន៍ពីឆ្កែក្នុងភូមិផងដែរ។ វាដេញឯង ផងវាព្រុសហៅគ្នាស្កាត់មុខមើលបើទោះបីម្ចាស់ខំឃាត់យ៉ាងណាក៏ដោយ។ ប៉ុន្តែបើទោះបីជាឆ្កែដេញក៏គ្មានបញ្ហា ខ្ញុំគិតវាការ ស្វាគមន៍អ្នកចំនូលថ្មីក្នុងភូមិរបស់វា។

ត្រឹមតែ៥គីឡូម៉ែត្រដំបូងខ្ញុំកំពុងមានអារម្មណ៍លង់នឹងធម្មជាតិ។ ដោយសារទើបតែភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាមុនពេលខ្ញុំទៅ បានធ្វើអោយស្រែ ចំការមានពណ៌ខៀវស្រងាត់។ ចំនែកកន្លែងខ្លះមានទឹកហូររិញៗកាត់ផ្លូវ។ ចំនែកឯផ្លូវកន្លែងខ្លះប្រេះៗដូចសសៃឈាម។ ពេលដែលកាត់ទឹកដែលហូរកាត់ផ្លូវខ្ញុំអារម្មណ៍ថាត្រជាក់ដូចទឹកអម្រឹត! បើទោះបីជាខ្ញុំមិនដឹងថាទឹកអម្រឹតនឹងត្រជាក់ដល់កម្រិតណាក៏ដោយ(និយាយតាមចាស់ៗ)។

អារម្មណ៍ដែលសប្បាយនឹងធម្មជាតិតាមដងផ្លូវចាប់ផ្តើមរសាយបន្តិចៗដោយសារខ្ញុំមើលឃើញពីផ្លូវទៅមុខទៀតសុទ្ធតែឡើងតាមចង្កេះភ្នំ នឹងអត់កន្លែងចុះទេ។

អារម្មណ៍ទាំងនោះក៏បានក្លាយជាពិតមែន! គឺខ្ញុំជិះបាន២០០ម៉ែត្រឈប់ម្តង។ គឺថាតឹងខ្លាំងតែម្តង។ បន្ទាប់មក១០០ម៉ែត្រឈប់ម្តង។ ពេលនោះកាន់តែតឹងខ្លាំងទៅៗបើទោះបីជាខ្ញុំសម្រាកខ្លះក៏ដោយ។ មិត្តភកិ្តខ្ញុំដែលជិះជាមួយគ្នាបាននិយាយលើកទឺកចិត្តថា “កាលខ្ញុំទៅបូកគោ គឺជិះដូចគ្នាបង។ ១០០មែត្រឈប់ម្តង។” ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញថាម៉ោងកាន់តែជ្រេរ ចំណែកកំលាំងកាន់តែខ្សត់។ ចំណែកគីឡូម៉ែត្រដែលនៅសល់គឺ២៤គីឡូម៉ែត្រទៀត។ ពេលនោះខ្ញុំមានអារម្មណ៍ថាត្រូវតែបោះបង់។ ខ្ញុំបានត្អូញត្អែរ។ ប៉ុន្តែមិត្តភកិ្តខ្ញុំនៅតែនិយាយដោយកំលាំងចិត្តថាយើងត្រូវជិះទៅដល់កំពូល។

នៅពេលលឺពាក្យនេះ បានធ្វើអោយខ្ញុំនឹកឃើញពាក្យសម្តីរបស់ Yingដែលខ្ញុំបានលួចស្រលាញ់ថា “ Hesitation leads to nowhere, Vion”បានន័យថាការស្ទាក់ស្ទើរធ្វើអ្នកគ្មានទៅមុខទេ។

ខ្ញុំក៏បានតាំងចិត្តម្តងទៀតថាត្រូវតែទៅលើបើទោះបីជាប្រើមធ្យោបាយអ្វីក៏ដោយ។ ក្នុងរយៈពេលកន្លះម៉ោង គឺពីម៉ោង១១ដល់ម៉ោង១១កន្លះយើងជិះបានថែមត្រឹមតែពីរបីគីឡូមែត្រតែប៉ុននោះ។ អ្នកធ្វើដំនើរតាមផ្លូវខ្លះក៏ញញឹមដាក់យើង ខ្លះក៏សួរហត់អត់បង ជាដើម។ ខ្ញុំទាំងពីរក៏ញញឺមតបទៅវិញ ជួនកាលក៏ឆ្លើយតបទៅវិញទាំងខ្សោយថា “អត់អីទេ”។ ហើយពេលខ្លះក៏ព្រងើយកន្តើយនឹងសំនូរដដែលទាំងនោះ។

យើងក៏ឈប់មួយសន្ទុះធំ ហើយបានលាងដៃលាងជើងលុបមុខ ក្នុងទឹកប្រលាយដែលទទឹងប្រហែលកន្លះម៉ែត្រ និងមានទឹកត្រជាក់ស្រិបដែលធ្លាក់មកពីលើភ្នំ។ ម៉ូតូ និងឡានក៏ចេះតែឡើងទៅមុខឥតឈប់ ប៉ុន្តែហេតុអីបានឈប់តែខ្ញុំពីរអ្នក។ កំលាំងដែលបញ្ជាយាន្តយន្តអោយបរឡើងលើភ្នំពិតស្រួលមែនទែន ហើយលឿនទៀត។ ប៉ុន្តែការឡើងភ្នំចំងាយ២៩គីឡូរមិនជាការងាយស្រួលនោះទេ ដោយជិះកង់ និងប្រើកំលាំងមនុស្សសុទ្ធសាធនោះ។

ប៉ុន្តែឆន្ទៈរបស់ខ្ញុំរបស់ប្រហែលជាអស់ហើយ។ បើទោះបីជាមានការលើកទឹកចិត្តអោយបន្តដំនើរជិត២០គីឡូម៉ែត្រដោយជិះកង់ក៏ខ្ញុំចាប់ផ្តើមចង់បោះបង់ការជិះបន្តទៀត។

img_5078

បន្ទាប់ពីបានសម្រាក និងលាងដៃលាងជើងលុបនឹងទឹកអូរដ៏ត្រជាក់យើងក៏បន្តជើងឡើងទៅលើកំពូលភ្នំទៀត។ ប៉ុន្តែជិះបានត្រឹមតែ១០០ម៉ែត្រក៏អស់ជើងជិះទៅមុខទៀត។ យើងក៏បានសម្រាកបន្តិចទៀត។ គាប់ជួនពេលនោះមានឡានដឹកទំនិញព័ណ៌សមួយជិះឡើងទៅលើកំពូលភ្នំ។ មិនដឹងជាយ៉ាងម៉េច ឫក៏ប្រហែលជាតៃកុងឡានដឹងថាយើងត្រូវខាងលើដែរ គាត់ក៏បង្អង់ហើយក៏សួរយើងថា “ម៉េចអូន? ចង់ដាក់ឡានឡើងទៅលើឫអត់?”ពួកយើងមើលមុខគ្នាហើយដំបូងថាអត់ទេ តែគិតមួយភ្លែតទៀតយើងគិតថាត្រូវតែទៅ បើទោះជាមានការតាំងចិត្តខ្លាំងយ៉ាងណាក៏ដោយពីព្រោះដោយសារថ្ងៃកាន់តែជ្រេរ គម្រោងផែនការផ្សេងទៀតមិនទាន់បានសម្រេច។ ដូចច្នេះយើងក៏លើកកង់ដាក់ឡាន!

img_9740
ខ្ញុំកំពុងតែជិះឡានដែលខ្ញុំបានកាក់ដើម្បីសុំជិះទៅដល់កំពូលភ្នំ

គ្រាន់តែលើកកង់ដាក់ឡាន ហើយឡានបើកឡើងភ្នំភ្លាម! Oh my ព្រះ! អារម្មណ៍ដូចឡើងឋានសួគ៌។ អ្វីៗដូចជាព្រះទាន។ដើមស្រល់ដុះជាជូរៗ អមដោយប្រលាយទឹកហូរអត់ដាច់។ ឡានក៏ចេញដំណើរដ៏លឿនឡើងលើភ្នំ។ អារម្មណ៍របស់រំភើបនឹងទេសភាពតាមដងផ្លូវ។ ជួនកាលអ្នកដំនើរដែលឃើញយើងជិះឡានខ្លះក៏សំឡឹងមើលយើងហើយ ញញឹម ចំនែកឯខ្លះទៀតក៏ស្រែកម៉េចបានដាក់លើឡានហើយបង។ ខ្ញុំគ្រាន់បានញញឹមតបទៅពួកគេវិញតែប៉ុននោះ។

នៅពេលជិះឡាន ឡើងចំនោទរហូតខ្ញុំស្រម័យថា បើខ្ញុំជិះកង់ឡើងវិញនោះគឺថាប្រហែលជាល្ងាចហើយបានឡើងដល់កំពូល។ ចំនែកឯសាច់ដុំភ្លៅត្រូវប្រេះជាសសៃហើយ។ ជង្គង់ត្រូវរបូតខ្ចៅខ្យងអស់ហើយ។ ប្រហែលជាធ្វើបុណ្យដល់ហើយខ្ញុំពេលហ្នឹង។ ចំងាយប្រមាណ២០គីឡូម៉ែត្រ ជិះឡានឡើងត្រឹម១៥នាទី។ ពេលហ្នឹងបានចាប់ផ្តើមដឹងគុណអ្នកដែលហៅជិះ បើមិនអីចឹងទទេ ប្រហែលជាផែនការកា្លយជាផែនស្ករហើយ។ ការបត់បែនតាមកាលៈទេសអាចសម្រួលស្ថានការបស់យើងបាន ប៉ុន្តែវាអាចធ្វើអោយយើងបាត់បង់អ្វីមួយ និងទទួលបានអ្វីមួយត្រលប់មកវិញ។

នៅពេលកំពួលភ្នំភ្លាមអារម្មណ៍នឿយហត់របស់ខ្ញុំក៏បានរសាយ នៅពេលចាប់ផ្តើមឃើញផ្លាកដាក់ “សូមស្វាគមន៍ ឧទ្យានជាតិ ព្រះសុរម្រឹត កុសម “គិរីរម្យ” ដែលនៅពីក្រោយផ្លាកក្រហមនោះ។ នៅលើផ្ទាំងពណ៌ក្រហមដែលមាននៅពីក្រោមវានោះមានរូបថតពីសន្លឹកដែលបង្ហាញអំពីទឹកធ្លាក់នៅគីរីរម្យ។ចំនែកឯនៅផ្នែកខាងលើផ្ទាំងក្រហមនោះមានដាក់ផែនទីទៅកាន់ផ្នែកផ្សេងៗនៃតំបន់គិរីរម្យ ដូចជាផ្លូវទៅកាន់វត្តគិរិរម្យចាស់ ព្រះរាជដំណាក់ ទឹកឆូរទី១ ទីស្នាក់ការឧទ្យានជាតិ ព្រលានយន្តហោះ និងផ្លូវត្រលប់ទៅភ្នំពេញវិញ។

ទៅដល់លើកំពូលភ្នំដំបូងម៉ោង១២ជាងបន្តិចបន្តួច ខ្ញុំក៏ហុចកាមេរ៉ាទៅមិត្តភក្តិខ្ញុំម្នាក់ទៀតជួយថតរូបអោយដើម្បីបញ្ជាក់ខ្ញុំទៅបានដល់គិរិរម្យដោយការជិះកង់។ ពេលកំពុងថត មានឡានហាលេនដឺរតូយ៉ូតា បានឈប់ក្បែរផ្ទាំងក្រហមដែលដាក់ផ្លាកសូមស្វាមគមន៍នេះផងដែរ។ បន្ទាប់ស្រាប់បង្អូចឡានត្រូវបានទំលាក់ចុះយឺតៗដោយអូតូម៉ាតិច ក៏លេចមុខម៉ាចាស់ពីររូប និងស្រ្តីអ្នកបើកឡានវ័យកណ្តាលម្នាក់ និងកូនស្រីម្នាក់នៅខាងស្តាំដៃគាត់កំពុងចុចទូរស័ព្ទ។ ប្រហែលជាពួកគាត់ឆ្ងល់នឹងពួកខ្ញុំពីរនាក់ដែលស្លៀកពាក់ប្លែកពីគេ និងមានកង់នៅក្បែរខ្លួន។ ម៉ាម្នាក់ក៏ញញឺមហើយសួរថា “ចៅឯងមកពីណា ហើយជិះកង់ទៅណា”?

ខ្ញុំត្រូវបានឡានដឹកទំនិញដឹកមកដល់កំពូលភ្នំដោយសុវត្ថិភាព។ ហើយខ្ញុំចង់ប្រាប់ថាខ្ញុំទៅដល់កំពូលភ្នំហើយ :D
ខ្ញុំត្រូវបានឡានដឹកទំនិញដឹកមកដល់កំពូលភ្នំដោយសុវត្ថិភាព។ ហើយខ្ញុំចង់ប្រាប់ថាខ្ញុំទៅដល់កំពូលភ្នំហើយ 😀

ខ្ញុំក៏តប “ខ្ញុំជិះកង់មកគីរីរម្យនេះម៉ា! ចំនែកម៉ាក៏គាត់បញ្ជាក់ថា”ចៅឯងជិះមកពីភ្នំពេញ?”

ខ្ញុំក៏បញ្ជាក់ថា “បាទ! ម៉ា”។ គ្រាន់លឺថាខ្ញុំជិះកង់មកពីភ្នំពេញ ស្រាប់តែអ្នកទាំងបី លើកលែងតែកូនស្រីរបស់គាត់មួយបានភ្ញាក់ផ្អើល ហើយក៏លាន់មាត់ថា “ស្លាប់ហើយ ពួកអាអូនឯងនេះដូចអ្នកកីឡាកាសជិះអត់ហត់! បើអ៊ីវិញ(ស្រ្តីអ្នកបើកឡាន) ជិះបីយប់បីថ្ងៃបានដល់”។ ខ្ញុំគ្រាន់តែញញឹម និងនិយាយលេងពីនេះពីនោះបន្តិច រួចពួកគាត់ក៏ចេញឡានសំដៅទៅទឹកឈូរ។

ថតរួបបានពីរបីប៉ុស្តិ៍ ពោះក៏ចាប់ផ្តើមកូរគ្រូកៗ។ នេះបានបញ្ជាក់ថាល្មមដល់ម៉ោងថ្ងៃត្រង់ហើយ។  (to be continued, don’t know when)