តម្លាភាពកិច្ចសន្យា(ទស្សនៈផ្ទាល់)

Source: Internet
Source: Internet

ការបើកចំហរកិច្ចសន្យារ៉ែប្រេងក្នុងវិស័យរ៉ែប្រេងនឹង ឧស្ម័ន បាននឹង កំពុងចាប់ផ្តើម​ក្លាយជានិន្នាការ​មួយ​ទូទាំង​ពីភពលោកដើម្បីអោយក្រុមហ៊ុនរ៉ុករករ៉ែប្រេងនឹងឧស្ម័ន និងរដ្ឋាភិបាលដាក់បង្ហាញកិច្ចសន្យាជាសាធារណ។ស្ថាប័នអន្តរជាតិមួយចំនួនដូចជាវិទ្យាស្ថានឃ្លាំមើលប្រាក់ចំនូល(RWI) និង “Publish What You Pay” បាន​នឹង​កំពុងគាំទ្រចលនាក្នុងទាមទារអោយមានតម្លាភាពកិច្ចសន្យា(Rosemblum & Mapple, 2009)។

យោងទៅគេហទំព័ររបស់”Publish What You Pay”​បានអោយដឹងថាមានប្រទេស​ចំនួន១៤ដែល​បានបើកចំហរកិ​ច្ច​សន្យា​ជាសារធារណ។ ក្នុងចំនោមប្រទេសទាំង១៤នោះមានប្រទេសខ្លះរដ្ឋាភិបាលបានបើកចំហរកិច្ចសន្យាទាំងស្រុង ហើយអាចស្វែងរកបាននៅលើគេហទំព័រ និងមានប្រទេសខ្លះទៀតបានបើកចំហរកិច្ចសន្យារ៉ែប្រេងបានមូយផ្នែក។​

ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក, ទីម័រ, ប៉េរូ, រាល់​កិច្ចសន្យា​បែងចែកផលប្រយោជន៍​ត្រូវបានដាក់ជា​សាធារណៈ។ ប្រទេសមួយចំនួនទៀតដាក់កិច្ចសន្យាជាសាធារណៈនៅ​ក្រោមច្បា​ប់​និង​គោលនយោបាយសិទ្ធិ​ទទួលបានព័ត៌មាន៖ ប្រទេសគូឡុំប៊ី, និងម៉ិកសិកូ។ ប្រទេសនៅទ្វីបអាហ្រ្វិកបានកំពុងតែចាប់​ផ្តើម អនុវត្តន៍​គោលការណ៍តម្លាភាពកិច្ចសន្យា។

ជាទូទៅកិច្ចសន្យារ៉ែគឺមានលក្ខណៈសំងាត់ ។ ប៉ុន្តែនិន្នាការ​ទូទាំងពិភពលោក​ដែលបាន​ឈាន​ជំហានឆ្ពោះ​ទៅរកតម្លាភាព សំនួរមួយបានចោទសួរថា “ហេតុអ្វីមិនបើកចំហរកិច្ចសន្យាជាសាធារណៈ?”។ Rosemblum & Mapple, 2009 បានបញ្ជាក់ថាមានកត្តាបីយ៉ាងដែលធ្វើអោយរាំងស្ទះក្នុងការបើកចំហកិច្ចសន្យា។ កត្តាទីមួយ គឺការចាំបាច់ក្នុងការការពារព័ត៌មានហិរញ្ញវត្ថុដែលមានលក្ខណៈរសើប។ ទីពីរ គឺការភ័យខ្លាច​នូវការ​ផ្តល់អាជ្ញាប័ណ្ណ​ច្រើនពេល និងការក្រកូតមិនស្មោះត្រង់។ និងទីបីគឺការមានការចង់ចៀសវាងសំណាញ់ច្បាប់ និងអសម្ថភាពក្នុងការគ្រប់ ឫក៏មានបញ្ហាពុករលួយ។

កិច្ចសន្យាគឺជាព័តមានលំអិពីការប្តេជ្ញាតាំងចិត្តទាំងរដ្ឋាភិបាលនិងក្រុមហ៊ុនដើម្បីកំនត់ថាពីប្រយោជន៍របស់សារធារណជនដែលទទួលផលពីការទាញយកធនធានទាំងនោះ(Revenue Watch Institute, 2006)។

Rosemblum & Mapple, 2009​បានបន្ថែមថាតម្លាភាពនៃកិច្ចសន្យាមានសារសំខាន់សំរាប់ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកបដោយការទទួលខុសត្រូវ និងមានសក្តានុពលភាព​សំរាប់​ការអភិវឌ្ឍន៍ដែល​បាន​មកពីធនធាន​ទាំងនោះ។

ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសមានសិទ្ធិដឹង នឹងទទួលបានព័ត៌មានពីការដែល​រដ្ឋាភិបាលលក់ធនធាន​របស់​ពួកគាត់។ លើសពីនេះទៅទៀតការពង្រឹងសម្ថភាពរបស់ក្នុងគ្រប់គ្រង​របស់រដ្ឋាភិបាល​ក្នុងការការពារធនធានធម្មជាតិ​ត្រូវពង្រឹងដោយសារតម្លាភាពកិច្ចសន្យា។​

វិទ្យាស្ថានឃ្លំាមើលប្រាក់ចំនួល បានចេញអត្ថបទទស្សនទានមួយនៅក្នុងឆ្នាំ២០១២ សំរាប់ក្រុមការងារ​យុទ្ធសាស្រ្ត​EITI ​បានបង្ហាញពីចំនុចមួយចំនួននៅពេលដែលកិច្ចសន្យាត្រូវបានដាក់ជាសារណៈ ៖ ក័ណ្ឌនៃហិរញ្ញវត្ថុ, កិច្ចសន្យាមានព័ត៌មានលំអិតនិងស៊ីជម្រៅពីពន្ធ​ ការបែងចែកផលប្រយោជន៍ជាដើម, ការរៀបចំ​ប្រព័ន្ធហិរញ្ញវត្ថុ​របស់រដ្ឋាភិបាលនៃភាគហ៊ុនរបស់គំរោង, ការសិក្សាលើផលប៉ះពាល់នៃសង្កម និងបរិស្ថាន ដែលអាចធ្វើអោយ​ប្រជាពលរដ្ឋ អ្នកច្បាប់, បណ្តាញសារព័ត៌មាន និងអ្នកវិនិយោគអាចទទួលបានព័ត៌មានកាន់តែទូលំទូលាយ។(បន្តកែសម្រួល)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s