ផីដែន!

ប្រភពរូបភាព៖ Internet
ប្រភពរូបភាព៖ Internet

គាត់មិនដឹងថាគាត់កើតពីពេលណាទេ និងមិនដឹងថាគាត់អាយុប៉ុន្មានដែរនាពេលឥលូវ, ប៉ុន្តែគ្រាន់តែដឹងថា ផីដែនចាប់ឈានដល់ដំនាក់កាលវ័យកណ្តាលឫក៏វ័យជរាផងក៏មិនដឹង។ការវិវត្តន៍ប្រែប្រួលតែងតែមានរាល់វិនាទីនៃដង្ហើមចេញចូល។

ការបឺតជញ្ជក់ នឹងពឹងអាស្រ័យផលពីផីដែនមានអាយុកាលរាប់រយលានឆ្នាំមកហើយ។ ឯការទាញយកធនធានមកប្រើប្រាស់ក៏កាន់តែទំនើបឡើងៗ រាប់ចាប់តាំងពីការប្រើប្រាស់ដៃ​នៅពេលដំបូង ដំនាក់កាលប្រើប្រាស់ថ្ម ដំនាក់កាលប្រើប្រាស់លោហៈ និងរហូតមកដល់ដំនាក់កាលចុងក្រោយនេះការប្រើប្រាស់បច្ចេកវិទ្យា។ នៅពេលអនាគតក៏មិនដឹងគេប្រើអ្វីទៅលើផីដែននេះដែរ

ផីដែនដ៏កំសត់មួយនេះ បានផ្តល់ផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់សតនិករ។ប៉ុន្តែក្រុមសត្វមួយក្រុមដែលជាក្រុមសត្វដែលមានសតិសម្បជញ្ជៈបានប្រមូលទាញយកធនធានទាំងក្នុងដឺ ទាំងលើដី ទាំងក្រោមទឹក ទាំងក្នុងអាកាសទាញយកដោយគ្មានបានគិតដល់ចំនួនអាចផ្តល់អោយដោយភពដែលមានពណ៌ខៀវនេះ​។

ជារឿយនៅពេលដែលផីដែនមួយនេះ អស់សង្ឃឹមហ្នឹង ការកេងប្រវ័ញ្ចផលប្រយោជន៍ដ៏ហួសប្រមាណនេះ, ផីដែនតែងតែដកដង្ហើមធំៗជារឿយ និងរហូតដល់ដេកយំសឹងតែអស់ទឹកភ្នែក។ រាល់ពេលដែលផីដែនដកដង្ហើមធំ ឫក៏យំ សព្វសត្តនិករទាំងអស់ប្រាកដជាប្រឈមនឹងហានិភ័យច្រើនដូចខ្យល់ព្យុះសង្ឃរាដ៏កាចៗ និងទឹកជំនន់ ការបាក់ដី បន្ទុះភ្នំភ្លើងដ៏មហន្តរាយ។

ផីដែននៅពេលនេះហាក់ដូចជាមានការប្រែប្រួលអាកប្បកិរិយារបស់ខ្លួន ពីភាពស្លូតបូត ទៅជាភាពកាចសាហាវ រឹងទទឹង។ ភាពប្រែប្រួលនេះមិនមែនកើតឡើងដោយឯងនោះទេ។

មានតែយើងទាំងអស់គ្នាទេដែលដឹង ត្រូវធ្វើយ៉ាងណាអោយផីដែនមួយនេះ ត្រលប់ទៅស្លូតបូត លែងដងដង្ហើមធំ និងយំរាល់ថ្ងៃ៕

សរសេរដោយ៖ លោក ពីង ពាវ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s