មុខសៀវភៅ

ប្រភពរូបភាព៖ Internet
ប្រភពរូបភាព៖ Internet

ឥលូវហ្នឹងអ្វីៗទាំងអស់ កំពុងស្ថិតក្នុងសម័យព័ត៌មាន(Information Age)។ ព័ត៌មានទាំងអស់សុទ្ធសឹងតែធ្លាក់ទៅដៃប្រជាជនទូទាំងពិភពលោកជាងមួយពាន់លាននាក់ ដែលមានទូរស័ព្ទឆ្លាត និងកុំព្យូទ័រប្រើប្រាស់។ មិនថារឿងអាស្រូវ ឫក៏រឿងល្អទេ, អោយតែបែកធ្លាយ ប្រាកដជាមនុស្សជាងមួយពាន់លានដឹង ហើយប្រុងខ្លួនទៅ។ បើជារឿងល្អ ប្រាកដជាបានទទួលការសាទរ, ប៉ុន្តែបែជារឿងអាក្រក់វិញ ប្រាកដជាគេជេហ៊ុយដីជុក ហើយខ្មាស់គេដូចដេកអត់ស្លៀកក្រមាចឹង។

ពេលសំរាកពីការងារលោកពាវក៏ឆ្លៀតបើកមើលអាសៀវភៅមុខ ហ្នឹងបន្តិច ដើម្បីអោយគេបានដឹងថារស់ក្នុងសម័យព័ត៌មានដែរ។ ពេលកំពុងមើល ក៏ទាញកណ្តុរឡើងលើផង ចុះក្រោមផង។ ប៉ៃ! មើលបានបន្តិចឃើញបុរសម្នាក់សរសេរក្នុងស្ថានភាព(status)របស់ខ្លួន ថាម៉ែឪអត់អោយការដោយសារតែខែឆ្នាំខុសគ្នា។ សំលេង “ប៉ិក ប៉ិក ប៉ិក”បានលឺបន្លឺដោយសារតែការចុចកណ្តុរ។ លោកពាវ  បានទាញកណ្តុរ ឡើងលើ ចុះក្រោម សារចុះ សារឡើង ហើយភ្នែកគាត់មិនហ៊ានព្រិចទេ។ ប្រហែលជាលោកពាវ គាត់អាងវ៉ែនតាដែលមានកញ្ចក់ដ៏ក្រាស់ដូចគូថដប និងដងព័ណ៌សរបស់គាត់ហើយមើលទៅ។ មើលចុះមើលឡើង គាត់បានឃើញស្ថានភាព(status) របស់ស្រ្តីម្នាក់បានអូតពីអនាគតប្តីរបស់គាត់។ អ្នកខ្លះ បានអួតបង្ហាញពីកូនដែលមាននៅពេលអនាគត, អ្នកខ្លះបង្ហាញពីទីកន្លែងរៀបការនាពេលអនាគត។ គឺថាមានសព្វគ្រប់បែបយ៉ាង។

មើលរួចហើយ លោកពាវក៏ដោះវ៉ែនតាដ៏ក្រាស់គាត់ចេញ។ គាត់យកដៃឆ្វេងដែលមានក្រដាស់ទន់យកមកជូនភ្នែកគាត់។ មើលទៅគាត់ប្រហែលជាក្រហាយភ្នែកខ្លាំង។ ហាហាហា រឿងអីដែលគាត់មិនក្រហាយភ្នែកបើ មើលមុខសៀវភៅអត់ព្រេចភ្នែកផង។

គាត់គ្រវីក្បាលតិច ហើយ ញញឹមតិចទៅកាន់Computer ហើយក៏និយាយខ្សឹបថា ឧ៌ណ*! សម័យនេះចង់ទាយ ហ៊ុងស៊ុយ ក៏ស្រួល, ចង់ទាយពីចិត្តគូរស្នេហ៍ក៏ស្រួល, ចង់ទាយពី អីបានហ្នឹង។ បើមុខសៀវភៅស្រួលម្លឹងៗ មិនចាំបាច់ទៅធ្វើអីទេ, អង្គុយមើលវា ដោយមិនចាំបាច់ស៊ីបាយក៏ឆ្អែតដែរ។ ជួនកាលឆ្អែតដោយសារតែការចែករំលែកព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍​ដែលពោរពេញដោយឈាម រូបភាពយុវជនដែលបង្ហោះរូបភាពស្រើបស្រាល រូបភាពកុមារដែលគេរំលោភបំពានដោយគ្មានការបិទបាំង។ ពិតជាធ្វើអោយលោកពាវ វិលមុខមែន។

បន្ទាប់ពីលោកពាវ បានមើលសៀវមុខបានប្រហែល១៥នាទី គាត់ទទួលបានព័ត៌មានដ៏ច្រើនមហិមា ទាំងព័ត៌មានធ្វើគាត់ឆ្អែតបាយថ្ងៃត្រង់របស់គាត់ ,ព័ត៌មានដែលធ្វើអោយគាត់ឃ្លានបាយថ្ងៃត្រង់របស់គាត់ ព័ត៌មានជាប្រយោជន៍ និងព័ត៌មានគ្មានន័យ។

លោកពាវ ក៏យកជើងរុញកៅអីដែលមានកង់បួនរបស់គាត់ថយក្រោយបន្តិច ហើយក៏យកដៃឆ្វេងរបស់គាត់មកតំរឹមវ៉ែនតារបស់គាត់អោយមកលើខ្ទង់ច្រមុះបន្តិចដើម្បីអោយងាយស្រូលមើល។ គាត់បានងើបក្រែសចេញពីកៅអីរបស់គាត់ ហើយយកដៃទប់មុខរបស់គាត់ឡើងជាប់ ដើម្បីកុំមុខគាត់វិល បន្ទាប់ពីព័ត៌មានបានចាកចេញពីពិភពព័ត៌មានរបស់មុខសៀវភៅ៕

សរសេរដោយ៖ លោក ពីង ពាវ

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s