Piseth Kham: មនុស្សជោគជ័យបញ្ចប់នូវអ្វីដែលពួកគេចាប់ផ្តើម

លោក CHUCK MELLON
លោក CHUCK MELLON

“មនុស្សជោគជ័យបញ្ចប់នូវអ្វីដែលពួកគេចាប់ផ្តើម” ជាពាក្យចាប់ផ្តើមរបស់លោក Piseth Khamដែលជាអ្នកផ្តួចផ្តើមវគ្គបណ្តុះបណ្តាល “Wining Wealth Strategy”។ លោកបានអញ្ជើញលោក CHUCK MELLON ដែលជាវាគ្មិនដ៏ល្បីទូទាំងពិភពលោកមកធ្វើជាគ្រួឧទ្ទេសនាម។

វាជាថ្ងៃមួយដែលអស្ចារ្យសំរាប់ខ្ញុំ។ វាជាលើកដំបូងរបស់ខ្ញុំដែរ ដែលបានជួបជាមួយ គ្រូផ្នែកចិត្តសាស្រ្តមហាសេដ្ឋី CHUCK MELLON។ ជាលើកលើកដំបូងហើយដែលខ្ញុំបានចូលរួមវគ្គសិក្ខាបណ្តុះបណ្តាលនេះ ប៉ុន្តែវាមិនមែនជាវគ្គចុងក្រោយនោះទេ។

នៅពេលដែលលោក Louei បានណែនាំលោកCHUCK MELLON, លោក CHUCK បានធ្វើដំនើរប្រកបដោយភាពជឿជាក់ និងទឹកមុខញញឹម ឆ្ពោះទៅកាន់វេទិការ។ គ្រាន់ចាប់ផ្តើមភ្លាម, ខ្ញុំចាប់ផ្តើមមានដូចជាមានអ្វីមួយជំរុញទឹកចឹត្តខ្ញុំ នឹងញញឹមដោយមិនដឹងខ្លួន។

លោក CHUCK បាននិយាយថា និយាយថាថ្ងៃនេះជាថ្ងៃដែលអ្នកត្រូវចាប់ផ្តើមគិត និងធ្វើដើម្បីក្លាយជាសេដ្ឋី សំរាប់អ្នកដែលមិនធ្លាប់គិតពីវាសោះ។

បើទោះបីជាខ្ញុំធ្លាប់បានអានសៀវភៅជាច្រើនទាក់ទងនិងភាពក្លាយជាសេដ្ឋី, មនុស្សជោគជ័យ និងធ្លាប់ជួបពាក្យដែលនិយាយខាងលើទាំជាភាសាខ្មែរ និងភាសារអង់គ្លេស, ខ្ញុំបានចាប់ផ្តើមមានអារម្មណ៍ទុកចិត្តនៅពេលលឺពាក្យនេះដោយផ្ទាល់ពីបុគ្គលម្នាក់ដែលចង់ជួបមុខជាយូរមកហើយ។

ទ្រឹស្តីជាច្រើនដែលលោក CHUCK MELLON បានលើកយកនិយាយក្នុងវគ្គសិក្ខាសាលានៅវគ្គពេលព្រឹក ភាគច្រើនគឺអ្វីដែលខ្ញុំធ្លាប់បានអាន។ អ្វីដែលសំខាន់សំរាប់ខ្ញុំនោះ គឺខ្ញុំបានជួបគាត់ដែលជាមហាសេដ្ឋីម្នាក់ដែលបានអនុវត្តនៅទ្រឹស្តីទាំងនោះសំរាប់ការវិនិយោគរបស់គាត់។

ខ្ញុំសុំលើកយកត្រួសៗនូវអ្វីដែលបានរៀនពីលោកCHUCK MELLON។

គាត់បានលើកឡើងពី “Burning Desires“។ Burning Desires គឺជាការដែលត្រូវបង្កើតនូវចំនង់ទៅលើអ្វីមួយអោយបានខ្លាំងបំផុត។ នៅពេលចំនង់ទាំងនោះត្រូវបានបន្ថែមកំដៅជារៀងរាល់ថ្ងៃ នោះនៅថ្ងៃណាមួយវានិងក្លាយជាការពិតមិនខាន។

គាត់បានលើកឡើងពីបទពិសោធន៍របស់កាលពីគាត់នៅអាយុ១៥ នៅពេលដែលគាត់ជួបប្រទះភាពក្រីក្រ និងការមើលងាយ។ នៅអាយុ១៦ឆ្នាំគាត់គាត់បានតាំងចិត្តគាត់និងក្លាយជាមហាសេដ្ឋីនៅថ្ងៃណាមួយ។ គាត់ស្អប់ភាពក្រីក្រ។ គាត់បានក្លាយជាមហាសេដ្ឋី នៅអាយុ២៨ឆ្នាំ។

មហាសេដ្ឋីគឺជាមនុស្សម្នាក់ដែល​​ដែលមាន“វិន័យ“។ លោក CHUCK គឺជាមនុស្សដែលមានភាពតឹងរ៉ឹងចំពោះពេលវេលា។

គាត់បាននិយាយថា “ខ្ញុំសុខចិត្តទៅមុនរយៈមួយម៉ោង ប្រសើរជាងយឺត៥នាទី”។

ចំនុចមួយទៀតនោះ “ការស្រមៃអោយឃើញអ្វីមួយដែលយើងចង់បាន“។ គាត់បានអោយអ្នកចូលរួមទាំងអស់បិទភ្នែកហើយស្រមៃតើអ្នកនឹងធ្វើអ្វីខ្លះ នៅពេលដែលអ្នកក្លាយជាអ្នកមាន។

“ការមានគោលដៅច្បាស់លាស់ ទាំង គោលដៅផ្នែកចិត្តសាស្រ្ត និងគោលដៅផ្នែករួបសាស្ត្រ”។ ការដែលមានគោលដៅផ្នែករួបសាស្រ្តមិនទាន់គ្រប់គ្រាន់ទេ។ ការដែលមានគោលដៅផ្នែកចិត្តសាស្ត្រ និងជួយអ្នកអោយកាន់តែប្រសើរឡើងផ្នែករូបសាស្រ្ត។ វិធីដែលយើង គិតពិតជះឥទ្ធិពលមកលើដំនើរជីវិតប្រចាំថ្ងៃ។

“ការមានគោលដៅផ្នែកហិរញ្ញវត្ថុច្បាស់លាស់”។ លោកCHUCK មិនបានរៀបរាប់លំអិតពីការផ្នែកនេះទេ។ តាមគំនិតខ្ញុំការបែងចែកប្រាក់ចំនួលជាបឋមគួរចែករៀនតាមរបៀបរបស់លោក Li Ka-Shing។ ប៉ុន្តែលោកCHUCKក៏បានបញ្ជាក់ថា “អ្នកគួរតែសន្សំលុយ១០ភាគរយនៃប្រាក់ចំនូលដែលអ្នករកបាន”។

នៅមានចំនុចមួយចំនួនទៀតដែលលោក CHUCK បានចែករំលែក ប៉ុន្តែចំនុចទាំងនោះចាំមិនសូវច្បាស់ហើយកត់ត្រាមិនទាន់, ខ្ញុំក៏សំរេចចែករំលែកព័ត៌មានទាំងនេះប៉ុនហ្នឹងទៅចុះ។

នៅពេលដល់វេនថ្ងៃ លោក CHUCK បានលើកឡើងពីការការវិនិយោគ។ ភាគច្រើនគាត់បាននិយាយពីទីផ្សាភាគហ៊ុន។ ខ្ញុុំនឹងតាមដានវានៅលើកក្រោយៗទៀត។

មានបីចំនុចដែលគាត់បានបញ្ជក់បន្ថែមពីមូលហេតុដែលធ្វើអោយមនុស្សមិនអាចក្លាយជាអ្នកមានបាន។

“People think, they do not deserve to be rich”

“It is a way to difficult”

” Laziness. Laziness Kill everything”

ខ្ញុំមានសៀវភៅប៉ុន្មានក្បាល់ដែលអ្នកគួរតែអ្នកអាន ហើយសៀវភៅទាំងនោះ ជាអ្វីដែលលោកCHUCK បានលើកឡើង។

       – The 7 Habits of Highly Effective People

       – How To Win Friends and Influence People

       – The Law of Success

       – The Wealth Strategy

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ខ្ញុំមានពាក្យមួយក្នុងខួរក្បាល “Do you want to be wealthy? and I say “Yes””

Le me with CHUCK MELLON
Le me with CHUCK MELLON

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s