ហូបខាងក្រៅ!

ថ្ងៃហ្នឹងអង្គុយសុខៗ នឹកឃើញចង់សរសេរខ្លះពីម្ហូបដែលបានទៅហូបថ្ងៃមុន ជាមួយមិត្តភក្តិ។ ការសរសេរពីម្ហូបអាហារ ប្រហែលជាវាមិនមែនជាទំលាប់របស់ខ្ញុំទេមើលទៅ ប៉ុន្តែអារឿងហូបនេះមួយកុំអោយតែហៅគឺថាទទួលបានទាំងអស់។ ថ្ងៃហ្នឹងចាប់សរសេរពីម្ហូបជាលើកដំបូង ហើយក៏មិនមែនជាលើកចុងក្រោយទេមើលទៅ។

ប្រហែលជាម៉ោង៦ល្ងាច ខ្ញុំចេញពីធ្វើការដូចសព្វមួយដង ហើយក៏ជិះម៉ូតូទៅហាងអាហារ “ហ័ងយ៉ិន”ដែលណាត់ជាមួយមិត្តភក្តិ។ ហាងរបស់គេមានការតុបតែងរបៀបសាមញ្ញ តាមបែបរបៀបសម័យទំនើប។ ហាងនេះបម្រើសេវាម្ហូបទាំងបីពេលតែម្តង។ ហាងនេះបានរចនាឡើង សម្រាប់ភ្ញៀវដែលចូលចិត្តញាុំអាហារខាងក្រៅផ្ទះជុំគ្នា និងសម្រាប់អ្នកដែលមានប្រាក់ចំនូលមធ្យម។ បើតាមការសង្កេតមើល ហាងនេះរចនាឡើងសម្រាប់ការហូបអាហារជាលក្ខណៈគ្រួសារ។

ប៉ុន្តែបើទោះបីជាហាងដែលផ្តល់ជូនអាហារបែបអាស៊ីមួយនេះ រចនាឡើងសម្រាប់នេះជាលក្ខណៈគ្រួសារក្តី ដោយសារការចង់ភ្លក់អាហារពីហាងដែលទើបបើកថ្មីនេះ ទើបមិត្តភក្តិគេបបួលមកសាកម្ហូបនៅហាងនេះ។

ពេលចូលដល់ម្យ៉ាងដែរ មិត្តភកិ្តគេបានកម្មង់ម្ហូបហើយស្រេចចាំតែឯងនេះទៅដល់ គឺថាហូបតែម្តង។

ពេលដែលទៅដល់គេដាក់ទឹកតែបណ្តូលឈូក ហូបសិនមុនពេលដែលម្ហូបមកដល់។ ទឹកតែបណ្តូលឈូកនេះដែលគេដាក់ផឹកលេងហ្នឹង មានក្លិនឈ្ងុយប្រហើរ។អ្នកដែលឧស្សាហ៍ហូបតែ ប្រហែលជាអាចដឹងពីរសជាតិរបស់តែបណ្តូលឈូកហ្នឹង។ ប៉ុន្តែនៅមានភេសជ្្ជផ្សេង។ សម្រាប់ខ្ញុំតែដឹងតែថាទឹកតែលេខមួយហើយ។

IMG_1078
មឹកបំពងម្ស៉ៅស្រួយ នៅភោជនីយដ្មាន “ហ័ង យ៉ិន”

ម្ហូបទីមួយដែលអ្នករត់តុបានដាក់អោយហ្នឹងគឺមឹកបំពង់ម្ស៉ៅស្រួយ។ មឹកបំពងជាមួយនឹងការតុបតែងជាមួយការ៉ុតក្បាច់ផ្កាហ្នឹងមានរសជាតិគ្រាន់បើ ប៉ុន្តែវាមានលក្ខណៈរៀងខ្លាញ់បន្តិច ដោយសារតែវាប្រភេទអាហារបំពង។ សម្រាប់អ្នកដែលអត់ចូលចិត្តខ្លាញ់ច្រើន តែចូលចិត្តគ្រឿងសមុទ្រនៅមានជម្រើសមួយទៀត គឺគួងរុំជាមួយបង្គារ។

គួងរុំបង្គារ
គួងរុំបង្គារ

កន្លែងដែលឆ្ងាញ់សម្រាប់គួងរុំបង្គារនេះ គឺស្ថិតនៅលើទឹកជ្រលក់តែម្តង។ សម្រាប់ខ្ញុំគួង និងទឹកជ្រលក់របស់គេហ្នឹង ធ្វើឡើងត្រូវគ្នាតែម្តង។ ទឹកជ្រលក់ហ្នឹងមានរស់ជាតិសណ្តែងដី ជាមួយទៅហ៊ូ។ វាមានលក្ខណៈផ្អែមឡម និងជូរបន្តិចៗដែរ។ ប៉ុន្តែវាត្រូវគ្នាជាមួយគួងហ្នឹងតែម្តង។

ឆាទំពាំងខ្ចីឆ្នាំងដី និងសម្លខួរក្តាម
ឆាទំពាំងខ្ចីឆ្នាំងដី និងសម្លខួរក្តាម

បន្ទាប់ពីអាហារសម្រន់ពីរមុខ, គឺថាដល់វេនម្ហូបមែនទែនចេញមុខមកម្តងហើយ គឺឆាទំពាំងឆ្នាំងដី  ស្ងោរបន្លែឆ្នាំងដីជាមួយហ្នឹងខួរក្តាមពងទា នឹងបាយស។ សម្រាប់ម្ហូបទាំងពីរមានលក្ខណៈសាមញ្ញ។ ប៉ុន្តែនៅពេលដែលខ្ញុំហូបស្ងោរបន្លែជាមួយនឹងខួរក្តាម បានធ្វើអោយនឹកឃើញដល់កាលនៅពីក្មេង។ សម្លដែលចូលចិត្តគឺប្រហើរខួរក្តាម។ សម្រាប់មុខម្ហូបពីរចាននេះមើលទៅច្រើន ហើយគិតថាមិនអាចហូបអស់សម្រាប់ម្នាក់ឯងទេមើលទៅ ដោយមានអាហារសម្រន់ទ្រាប់ពោះផង។ ហាហាហាហា នៅពេលដែលខ្ញុំហូបទៅ មានឯណា គឺថាបោសចានតែម្តង។ មុខម្ហូបទាំងពីរនេះអាចញ៉ាំបានដោយមិនបាច់មានបាយសក៏បាន។ ចុងភៅធ្វើឡើងមានរសជាតិសាបល្មម។

ប៉ុន្តែអ្វីដែលមិនសសើរមិនបានគឺ បង្អែមចុងក្រោយ តៅហ៊ូតែបៃតង។ គ្រាន់តែយកមានក្លិនឈ្ងុយតែ

តៅហ៊ូតែបៃតង
តៅហ៊ូតែបៃតង

ម្តង។ ទឹកតែបៃតងខាប់ៗ ស្រូបលាយពីតៅហ៊ូដែលមានរសជាតិផ្អែមល្មម។ ទាល់តែសាកខ្លួនឯងបានដឹង។ សម្រាប់ខ្ញុំអ្វីដែលអ្នកមិនគួររំលងក្រៅពីម្ហូបគឺ តៅហ៊ូតែបៃតងត្រជាក់នេះហើយ។

សម្រាប់ភោជនីយដ្ឋាន “ហ័ងយ៉ិន” នេះមិនមែនតែមុខម្ហូបប៉ុន្មានមុខដែលខ្ញុំសសេរទេ។ វាមុខច្រើនទៀតដែលមានលក្ខណៈពិសេសរៀងខ្លួន ដូចជា ខបង្កង សាច់ជ្រូកស្ងោរផ្ទាប់យ៉ាវហេរ បង្កងចៀនពងទាប្រៃជាដើម។

បើនិយាយហើយ មិនបានប្រាប់ពីតម្លៃ និងទីតាំងដូចជាមិនសូវទំនងសោះ។ សម្រាប់ម្ហូបឈុតមានតម្លៃចាប់ពី ជាង ៧ដុល្លាឡើងទៅសម្រាប់មនុស្សម្នាក់។ ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ មានម្ហូបពិសេសប្រចាំថ្ងៃនីមួយៗផ្សេងគ្នា។ ភោជនីយដ្ឋាន “ហ័ងយ៉ិន” នេះមានទីតាំងនៅ​ #35 ផ្លូវលេខ 294 សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ភ្នំពេញ៕