ការគិតរបស់អ្នកគឺជាអារម្មណ៍របស់អ្នក (ចាប់ផ្តើមនិយាយអំពីជំងឺបាក់ទឹកចិត្ត) (អត្ថបទទី១)

 

depression-quotes-goodreads.jpgខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏ធ្លាប់មានការបាក់ទឹកចិត្ត ភាពសោកសៅ អារម្មណ៍មិនល្អ ការប្រែប្រួលទៅជាសោកសៅភ្លាម ឆាប់ខឹងជាដើម។ សម្រាប់អ្នកខ្លះដែលធ្លាប់មានអារម្មណ៍បែបនេះក៏ឆាប់ជាសះស្បើយ។ អ្នកខ្លះទៀតបានលាក់អារម្មណ៍នេះ ដោយមិននិយាយប្រាប់អ្នកទាំងអស់អស់រយៈពេលរាប់ឆ្នាំ ដោយទ្រាំរស់នៅទាំងភាពអស់សង្ឃឹម ដោយមិនហ៊ាននិយាយចេញមកក្រៅ នឹងមានទស្សនៈជាទូទៅថាការដែលនិយាយ ធ្វើការប្រឹក្សាលអំពីការបាក់ទឹកចិត្តធ្វើអោយបុគ្គគលមានភាពទន់ខ្សោយ។ ប៉ុន្តែភ្លេចគិតថា បុគ្គលដែលបានបាក់ទឹកចិត្តបានខិតខំជំនះរាប់ឆ្នាំ ដើម្បីរស់នៅដូចមនុស្សធម្មតា។ ដែលជាទូទៅមនុស្សធម្មតាមិនអាចទាំងដោះស្រាយបញ្ហាទាំងនោះ។

ជំងឺបាក់ទឹកនេះជាស្រមោលអន្ទងរាប់សិបឆ្នាំប្រសិនបើមិនមានការព្យាបាលមួយដ៏ត្រឹមត្រូវ។ អ្នកដែលកើតជំងឺបាក់ទឹកចិត្តនេះហាក់បីដូចជាមានពពកខ្មៅអណ្តែតតាមខ្លួនជានិច្ចដែលមិនបុគ្គលនោះបានមើលឃើញនៅអ្វីដែលហៅថាសុភមង្គល អ្វីដែលជាភាពរីករាយ។ អ្វីៗគ្រប់យ៉ាងប្រៀបដូចជាពពកខ្មៅងងឹងពេញមួយជីវិត។

ខ្ញុំក៏ពិបាកប៉ាន់ស្មានថាខ្លួនខ្ញុំមានជំងឺបាក់ទឹកដែររហូតដល់ខ្ញុំបានទិញសៀវភៅមួយក្បាលមកមើល និងក៏បានធ្វើការសាកល្បងឆ្លើយសំនួរពីរោគសញ្ញានៃការបាក់ទឹកចិត្ត។ ជាលទ្ធផលខ្ញុំមានជំងឺបាក់ទឹកចិត្តកម្រិតមធ្យម។ ដែលជាទូទៅអ្នកដែលនៅជុំវិញខ្លួនខ្ញុំដូចជាមិត្តខ្ញុំ និងប្អូនរបស់ខ្ញុំ មើលមកដូចជា មនុស្សធម្មតា។ ប៉ុន្តែខ្ញុំក៏ធ្លាប់ប្រាប់ពួកគេពីរោគសញ្ញារបស់ខ្ញុំដែរតែពួកគេមិនជឿខ្ញុំ។

អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាតើមានរោគសញ្ញាអ្វីខ្លះ និងមានកត្តាអ្វីខ្លះដែលធ្វើអោយអ្នកកើតជំងឺបាក់ទឹកចិត្ត?រោគសញ្ញាតសំខាន់ៗដែលខ្ញុំបានកត់សម្គាល់ដែលធ្លាប់បានកើតមកលើរូបខ្ញុំ និងរោគសញ្ញាខ្លះទៀតដូចជា អង្គុយស្ងៀម ឫក៏មិនធ្វើអ្វីទាំងអស់តែមានអារម្មណ៍អស់កម្លាំង គិតច្រើន(ភាគច្រើនអវិជ្ជមាន) មានការបរាជ័យផ្នែកផ្លូវចិត្ត អវិជ្ជមាននិយម នឹងតែងតែគិតថាខ្លួនជាមនុស្សគ្មានតម្លៃ។

ខ្ញុំមិនគិតថាអ្នកទាំងអស់គ្នាជួបជំងឺបាក់ សង្ឃឹមថានឹងមិនមានពពកខ្មៅតាមលងបន្លាចរហូតទៅចុះ។ ប៉ុន្តែសម្រាប់អ្នកដែលកើតហើយ អ្នកមិនមែនជាមនុស្សតែម្នាក់ដែលកើតជំងឺនេះដែរ។ គ្រាន់តែអ្នកដែលមានជំងឺបាក់ទឹកចិត្តភាគច្រើន ពាក់ស្នាមញញឺមក្លែងក្លាយនៅលើមុខរបស់ពួកគេ។ នៅពេលដែលពួកគេត្រលបមកដល់ផ្ទះភ្លាមស្នាមញញឺមទាំងដែលនៅលើមុខទាំងនោះរលាយបាត់អស់រលីង។

ប៉ុន្តែដំណោះស្រាយពិតជាមាននៅពេលដែលយើងចាប់ផ្តើមនិយាយអំពីវា។ សូមចាប់ផ្តើមនិយាយពីជំងឺបាក់ទឹកចិត្ត!

Advertisements